Tag Archives: សម្រកខ្លាញ់ក្បាលពោះសម្រាប់បុរស

សម្រកខ្លាញ់ក្បាលពោះសម្រាប់បុរស | វិធីមានប្រសិទ្ធភាព

សម្រកខ្លាញ់ក្បាលពោះសម្រាប់បុរស | វិធីមានប្រសិទ្ធភាព

សម្រកខ្លាញ់ក្បាលពោះសម្រាប់បុរសប្រកបដោយប្រសិទ្ធភាព ខ្លាញ់ក្បាលពោះមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់រាងកាយ ធ្វើឱ្យបាត់បង់ភាពជាបុរសប៉ុណ្ណោះទេ ថែមទាំងបង្កឱ្យមានផលវិបាកដល់សុខភាពជាច្រើនផងដែរដូចជា៖ ជំងឺសរសៃឈាមបេះដូង ទឹកនោមផ្អែម។ នៅក្នុងអត្ថបទនេះ យើងខ្ញុំនឹងណែនាំលំហាត់ CARDIO ស្រាល ៗ មួយចំនួនដើម្បីបង្កើតរបបអាហារសម្រកខ្លាញ់ក្បាលពោះដែលមានសុវត្ថិភាពនិងមានប្រសិទ្ធភាព។ 1 – មូលហេតុដែលធ្វើឱ្យបុរសមានខ្លាញ់ក្បាលពោះ ចំពោះបុរសការផ្ទុកខ្លាញ់ក្បាលពោះភាគច្រើនបណ្តាលមកពីមូលហេតុដូចខាងក្រោម៖ – ដោយសារអាយុកាល៖ នៅពេលបុរសឈានដល់អាយុ ៣០ ឆ្នាំ រាងកាយចាប់ផ្តើមបាត់បង់ជាលិកានិងសាច់ដុំ បណ្តាលឱ្យសាច់ដុំខ្សោយនិងបាត់បង់សមត្ថភាពក្នុងការដុតថាមពលបន្តិចម្តងៗ ។ លើសពីនេះ ការបន្ថយនៃ TESTOSTERONE ធ្វើឱ្យការបំលាស់ប្ដូរសារធាតុថយចុះ ដូច្នេះកាឡូរីដែលលើសអាចត្រូវបានរក្សាទុកដែលបណ្តាលឱ្យមានខ្លាញ់ក្បាលពោះ។ – ដោយសារស្រាបៀរ៖ ការសេពគ្រឿងស្រវឹងច្រើនក៏ជាមូលហេតុនៃការបង្កើតខ្លាញ់ក្បាលពោះចំពោះបុរសដែរ ព្រោះស្រាមានផ្ទុកកាឡូរីខ្ពស់។ ក្រៅពីនេះ ដោយសារតែថ្លើមនឹងផ្តល់អាទិភាពដល់ការបំលាស់ប្ដូរសារធាតុដែលបង្កគ្រោះថ្នាក់នៅក្នុងស្រាបៀរជាមុន ហេតុនេះទប់ស្កាត់ការដុតបំផ្លាញជាតិខ្លាញ់ដែលបណ្តាលឱ្យខ្លាញ់នោះកកកុញនៅក្នុងរាងកាយនិងបណ្តាលឱ្យឡើងទម្ងន់។ – ដោយសារហ្សែន៖ ទោះបីជាមានសមាមាត្រតិចតួចក៏ដោយ ប៉ុន្តែខ្លាញ់ក្បាលពោះក៏បណ្តាលមកពីហ្សែនដែរ។ ជាជាក់ស្ដែង ប្រសិនបើឪពុកឬម្តាយរបស់អ្នកធាត់ គឺអាច​ជួប​ប្រទះ​ស្ថានភាព​នេះក្នុងពេញអ្នកពេញ​វ័យ។ ខ្លាញ់ក្បាលពោះនឹងធ្វើឱ្យរាងកាយបុរសមានទម្ងន់ធ្ងន់និងមិន​មានភាពបត់បែនបាន ដែលជះឥទ្ធិពលដល់សកម្មភាពជាច្រើនក្នុងជីវិត។ ហើយប្រសិនបើជុំទី 2 នៃរាងកាយ​ធំ​លើស នឹងបាត់បង់ភាពរឹងម៉ាំនិងរូបរាងរបស់បុរស។ ក្រៅពីនេះ ការប្រមូលផ្តុំជាតិខ្លាញ់ក្បាលពោះច្រើនពេកក៏ជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពដែរ។ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ខ្លាញ់ក្បាលពោះគឺជាបុព្វហេតុចម្បងនៃជំងឺលើសឈាម ជំងឺបេះដូង ជំងឺទឹកនោមផ្អែមនិងអាចបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាល។ […]